រាជធានីភ្នំពេញ ៖ កងពលតូចលេខ៧០ សហការជាមួយភាគីជប៉ុន និងនគរបាលចរាចរណ៍ខេត្តកណ្តាល ចុះអប់រំបើកពិធីយុទ្ធនាកាផ្សព្វផ្សាយអប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់យោធិនក្រោមប្រធានបទ «គ្មានយោធិនរបួសពិការ ឬស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍» ខណៈបញ្ហាចរាចរណ៍បានកើតឡើងនៅប្រទេសកម្ពុជាគួរឲ្យព្រួយបារម្ភខ្លាំងនោះ។

កម្មវិធីនេះ គឺបានធ្វើឡើងនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដោយមាននាយទាហានពលទាហានជាងប្រាំរយនាក់ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងកម្មវិធីនោះលោក វីរៈសេនីយ៍ទោ យុង ខេមរា នាយសេនាធិការ និងជានាយការិយាល័យទី៥ នៃកងពលតូចលេខ៧០បានលើកឡើងថា ការចុះអប់រំដល់នាយទាហានពលទាហានក្នុងកងពលតូចលេខ៧០នេះ គឺដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ បន្ថែមទៀតទាក់ទងនឹងច្បាប់ចរាចរណ៍ ហើយក៏ដើម្បីពញ្ញាក់ស្មារតីរបស់ពួកគេឲ្យមានការប្រុងប្រយ័ត្ន បន្ថែមទៀតទាក់ទងនិងបញ្ហាចរចារណ៍នេះ ។
វីរៈសេនីយ៍ទោ កញ្ញា យុង ខេមរា មានប្រសាសន៍ថា ពិធីចុះអប់រំនេះ គឺនឹងធ្វើជាបន្តបន្ទាប់ នៅក្នុងកងពលតូចលេខ៧០ ហើយជាងនេះទៅទៀតកងពលតូចលេខ៧០ ក៏មានក្រុមសង្គ្រោះបន្ទាន់ ជួយដល់បងប្អូនប្រជាពលរដ្ឋមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដោយពុំគិតថវិការអ្វីនោះឡើយ ហើយបើក្រុមការងាររបស់កងពលមានយកថវិកាពីប្រជាពលរដ្ឋនោះកងពលនឹងចាត់វិធានការដល់ពួកគេផងដែរ ។
គួរបញ្ចាក់ផងដែរថា ថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧ មានចំនួន៣៨១៥លើកមានការថយចុះបើធៀបជាមួយឆ្នាំ២០១៦ ដែលមានគ្រោះថ្នាក់ចំនួន៤០២៩លើក ប៉ុន្តែអ្នកស្លាប់បានកើនឡើង ជាង៦០នាក់ ហើយក្នុងនោះស្លាប់ដោយសារអត់ពាក់មួកសុវត្ថិភាពរហូងដល់ជាង៨០ភាគរយ យ៉ាងណាក៏ដោយក្រុមគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងភាគីពាក់ព័ន្ធដទៃទៀតបានកំពុងរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចណ៍ឲ្យ ស្ថិតនៅកម្រិតទាប់បំផុត ៕






0 comments:
Post a Comment