អ្នកប្រើប្រាស់ YouTube ជាញឹកញាប់ប្រហែលជាមិនបានដឹងទេថា Google បានលួចបន្ថែមមុខងារថ្មីមួយលើកម្មវិធីនេះ ដោយអាចប្រើសម្រាប់ខារវីដេអូទៅមុខ ឬ ថយក្រោយបាន។
មុខងារនេះដំណើរការដោយដំបូងបើកវីដេអូដែលអ្នកចង់ទស្សនា បន្ទាប់មកបើចង់ខារទៅមុខរយៈពេល ១០ វិនាទី គោះពីរដងនៅផ្នែកស្ដាំនៃវីដេអូ និងគោះពីរដងនៅផ្នែកខាងឆ្វេងវីដេអូដើម្បីខារថយក្រោយ ១០ វិនាទី។ Google មិនបានប្រកាសពីមុខងារថ្មីនេះជាសាធារណៈឡើយ ដោយទំនងជាស្ថិតនៅដំណាក់កាលសាកល្បងនៅឡើយ។
ករណីដែលកម្មវិធី YouTube លើស្មាតហ្វូន Android និង iOS មិនអាចដំណើរការមុខងារនេះបាន គួរសាកល្បងអាប់ដេតកម្មវិធីទៅកាន់ជំនាន់ចុងក្រោយ៕







0 comments:
Post a Comment